កីឡាករវៃដាក់ទ្រុង MMA មាស ម៉ើ (Meas Meul) បាត់បង់ម្តាយជាទីស្រលាញ់
នេះជារូបសំរាកព្យាបាលនៅមន្ទីរពេទ្យ
បន្ទាប់ពីត្រឡប់មកពីការប្រកួតនៅប្រទេសសង្ហបុរីវិញ កីឡាករមាសម៉ើ មានទុក្ខជាទំងន់ គឺម្តាយរបស់គាត់បានទទួលមរណៈភាព នៅម៉ោង៨យប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយរោគាពាធ។
ក្នុងនោះផងដែរកីឡារកម្ពុជាដ៍ឆ្នើមរូបនេះ បានទទួលបរាជ័យដោយថ្វីជើងរបស់កីឡាករ Indonesia។ មុនការប្រកួតកីឡាករមានជំងឺ ដោយពុលអាហារ និងត្រូវសំរកគីឡូបន្ថែមក្នុងរយៈពេលខ្លះ ធ្វើអោយកីឡាករអត់មានកំលាំង និងវិលមុខពេលប្រកួត តែដោយសារតែលុយ ដើម្បីផ្គត់ផ្គង់ជីវភាព កីឡាករូបនេះត្រូវបង្ខំចិត្តប្រកួតទាំងឈឺ។ ដោយទទួលដំណឹងថាកូនចាញ់ ម្តាយមាសម៉ើបានធ្លាក់ខ្លួនឈឺ បន្ទាប់មកបញ្ជួលគាត់ទៅសំរាកព្យាបាលនៅមន្ទីពេទ្យខេត្តកំពង់ធំ ដោយគ្មានលទ្ធភាពព្យាបាល កីឡាកររូបនេះបានដើរខ្ចីលុយគេដើម្បីព្យាលជំងឺម្តាយ ពីព្រោះចង់បញ្ជូនម្តាយគាត់ទៅភ្នំពេញ តែគ្មានលុយ ដូចនេះធ្វើម្តាយរបស់បានទទួលមរណភាពតែម្តង។
នេះជារូបភាពបងប្អូនកូនជុំគ្នាលើកចុងក្រោយ
វីឌីអូបុណ្យសពម្តាយគាត់ និងសំលេង
ជីវភាពកីឡាករមាសម៉ើមានការលំបាកខ្លាំង កន្លងមកគាត់ខំប្រឹងប្រែងដើម្បីតែកិតិយសជាតិនិងការស្រលាញ់កីឡា ចុងក្រោយគាត់គ្មានសល់អ្វីទាំងអស់ (មាសម៉ើជាកីឡាករស្លូតត្រង់)
ផ្ទះរបស់គាត់
បើបងប្អូនសប្បុសជនណាចង់ជួយគាត់ជាបច្ច័យក្នុងពិធីធ្វើបុណ្យសពម្តាយគាត់ សូមទំនាក់ទំនងទៅគាត់ផ្ទាល់ 088 29 444 00 ។